ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណះអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានយកអំណោយចែកជូនគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ ២០២៣

លោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានចូលរួម និងអមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគណះអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានជួបសំណោះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមម្ពុជា ខេត្តតាកែវ មកចែកជូនគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥៨៤គ្រួសារ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងមក មាន៨ឃុំ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងឱកាសនោះក្នុងនាមខ្ញុំបាទ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ដោយអំណោយដែលបានផ្ដល់ជូនរួមមាន÷
១. អំណោយសាខាកក្រកតាកែវ ក្នុងមួយគ្រួសារ តង់ធំ១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមារ១ សរុបចំនួន ៥៨៤គ្រួសារ។
២- ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ជូនថវិកា អ្នករលំផ្ទះទាំងស្រុងចំនួន ៥១គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន២០០.០០០រៀល និងផ្ទះដែលប៉ះពាល់ចំនួន ៥៣៣គ្រួសារ ក្នុងមួយគ្រួសារ ថវិកាចំនួន ៥០.០០០រៀល ។
៣- អង្ករជាអំណោយលោកជំទាវ សុខ កែវ ច័ន្ទសារុន ក្នុងមួយគ្រួសារ អង្ករ២៥ គីឡូក្រាម សរុបចំនួន ៥៨៤គ្រួសារ ស្មើនិង១៤.៦០០ គីឡូក្រាម។
៤- អង្គការ ការីតាស កម្ពុជា ក្នុងម្នាក់ៗ តង់១ ភួយ១ មុង១ សរុបចំនួន ៥៨៤គ្រួសារ។
នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣

ព័ត៌មានទាក់ទង