ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខ្ញុំបាទតំណាង លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តនិងសហការី ចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យទីតាំងចំណតរថយន្តនិងផ្សារអង្គតាសោមដែលមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ៦គ្រួសារនៅលើក្បាលដីលេខ៨៩៥ ក្រោមអធិបតីភាព លោក អ៊ុក រី នាយករងទីចាត់កាអន្តរវិស័យសាលាខេត្ត និងលោកហ៊ឹម ថនអភិបាលរងស្រុកត្រាំកក់នៅសាលប្រជុំរដ្ឋបាលស្រុកត្រាំកក់។