លោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធ របស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធ ទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋ
ភាពសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។