លោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ថវិកាថ្នាក់ជាតិ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដោយមានការចូលរួមតំណាងដោយផ្ទាល់ពីក្រុមកាងារអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ ។