នារសៀលថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីតម្រូវការ និងផែនការគ្រាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការអនុវត្តគម្រោងប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ.តាមរយៈ Video Zoom