ព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣លោក ខឹម ឆន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ និងសហការី ចូលរួមប្រជុំពិភាក្សាស្តីពីការផ្ទេដីចំនួន៣០.៣៤៥ម៉ែត្រការ៉េ ពីមន្ទីរកសិកម្មខេត្ត មកប្រតិបត្តិការសឹករងខេត្ត និងការផ្ទេដីមួយកន្លែងទៀតចំនួន២៥.០០០ម៉ែត្រការ៉េពីមន្ទីរអភិវឌ្ឍជនបទខេត្តមកកងរាជអាវុធហត្ថខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវក្រោមការដឹកនាំរបស់លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ ។