លោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លិខិតផ្តួចផ្តើម ស្តីពីការបង្កើតទំនាក់ទំនងសាមគ្គីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាថ្ងៃទីពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តតាកែវ