លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ និង លោក គឹម សុផាណារឹទ្ធ អនុប្រធាននាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានប្រតិភូ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៥-២០២៧ និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានគណនេយ្យ រជ្ជទយ្យករ ទាំង ២៣ អង្គភាព លោក លោកស្រី ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី ប្រធានការិយាល័យមន្ទីរអប់រំ យុវជននិងកីឡា ក្រុង ស្រុកទាំងអស់ ។ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នាថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤