លោក ហាវ សុខសម្បត្តិ អនុប្រធានការិយល័យ ថវិកាមន្ទីរជំនាញ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធី រុក្ខទិវា ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆ្នាំ២០២៤។ នាល្ងាចថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅ ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់