លោក ហោ បុណ្យវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត បានចូលរួមប្រជុំជាមួយគណ:ប្រតិភូខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដែលអញ្ជើញមកសួរសុខទុក និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្រោមអធិបតីភាពលោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ