លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងណែនាំពីបញ្ហាគ្រឿងញៀន នៅទូទាំងខេត្ត ក្រោមអធិបតេយ្យភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ តាកែវ, ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំច្រកចេញ-ចូលតែមួយ