ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចណែនាំ​ ០១៨​ សហវ.សរ.អហក​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និង​ សារាចរលេខ​ ០០២​ ស្តីពីការពន្លឿនកិច្ចលទ្ធកម្ម​ សំណង់របស់រដ្ឋបាល​ ឃុំ/សង្កាត់​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥

ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៥​ លោក​ ហោ​ បុណ្ណវឌ្ឍន៍​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​ និងលោក​ លោកស្រីអនុប្រធានមន្ទីរ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យ​ និងមន្រ្តី​ នៃមន្ទីរ​ សហវ.តក​ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចណែនាំ​ ០១៨​ សហវ.សរ.អហក​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និង​ សារាចរលេខ​ ០០២​ ស្តីពីការពន្លឿនកិច្ចលទ្ធកម្ម​ សំណង់របស់រដ្ឋបាល​ ឃុំ/សង្កាត់​ ក្រោមអធិបតីភាព​ លោក​ ម៉ម​ កាយ​ អភិបាលរងខេត្ត​ និងមានការចូលរួមពី​ តំណាង​ ក្រសហវ​ រដ្ឋបាលខេត្ត​ រតនាគាខេត្ត​ និងរដ្ឋបាលឃុំ/សង្កាត់​ ទាំង១០០​ ។​ ក្នុងឱកាសនោះផងដែរ​ លោក​ ហោ​ បុណ្ណវឌ្ឍន៍​ ប្រធានមន្ទីរ​ សហវ.តក​ បានចែកសម្ភារបរិក្ខាបច្ចេកទេសព័ត៍មានវិទ្យា​ មានដូចជា Computer​ Laptop សរុបចំនួន២៥គ្រឿង​, កាបូបសម្រាប់ដាក់​ computer​ ២៥សម្រាប់ និង​ Hard disk ២៥គ្រឿង  ជូនទៅដល់រដ្ឋបាលស្រុកចំនួន៣​ គឺ​ ស្រុក​ អង្គបូរី​ ស្រុកទ្រាំង​ និងស្រុកបូរីជលសារ​ ។

ព័ត៌មានទាក់ទង