ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោកស្រី ហៅ សាវឿន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងឱ្យលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសហវ.តក និងលោក លោកស្រី ប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល តាមរយៈវីដេអូពីចម្ងាយZoom Platform នៅសាលប្រជុំជាន់ផ្ទាល់ដី។