នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ លោក ចាន់ រស្មី អនុប្រធានមន្ទីរ និងលោក ឆែ កល្យាណ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សុខា ភ្នំពេញ ។