លោក ស៊ឹម វិចិត្រ អនុប្រធានការិយាល័យលទ្ធកម្មសាធារណ: និង លោក ឆែ កល្យាណ អនុប្រធានការិយាល័យលទ្ធកម្មសាធារណ: បានចូលរួមបើកសំណើដេញថ្លៃលទ្ធកម្មសំណង់ ស្តីពីការងារជួសជុលអគារការិយាល័យទំហំ ២៥ម៉ែត្រ x ១១ម៉ែត្រ និងបង្គន់ទំហំ ៧ម៉ែត្រ x ៣ម៉ែត្រ , ជួសជុលការ៉ូឡាខាងមុខរដ្ឋបាលស្រុកសំរោង ទំហំ ៣៥០ម៉ែត្រការេ ស្ថិតនៅ ស្រុកសំរោង ខេត្តតាកែវ ព្រមទាំងពិនិត្យគុណភាពប្រឡាយ រយៈពេល ០៦ខែ ប្រវែង ១,៣៥១ម៉ែត្រ ស្ថិតនៅភូមិស្វាយចេក និងភូមិតាមៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។