ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ដេញថ្លៃប្រកួតប្រជែងក្នុងស្រុក(ដបស) ចំនួន ៣គម្រោង របស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥

ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥

លោកស្រី ខឹម កែវលក្ខិណា ប្រធានការិយាល័យលទ្ធកម្ម និងកញ្ញា នាក់ សំណាង អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមការដេញថ្លៃប្រកួតប្រជែងក្នុងស្រុក(ដបស) ចំនួន ៣គម្រោង៖

១.ការងារជួសជុលសួនច្បារ ដោយរៀបប័រឌៀរ រួចលាបថ្នាំប្រវែង ៧២៩ម៉ែត្រ និង ចាក់ដីសកិនបង្គាប់ ចាក់ឡប់ឡែររួចរៀបការ៉ូឡាទំហំ ២,៥០៦ម៉ែត្រការ៉េ តាមបណ្តោយផ្លូវក្រុងលេខ២១ ស្ថិតក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងឆ្នាំ២០២៥

២.ការងារជួសជុលអាគារ ដោយលាបថ្នាំអាគារ ១,៨០០ម៉ែត្រការ៉េ លាបថ្នាំរបងប្រវែង ២៤៥ម៉ែត្រ ជួសជុលពិដាន ១,០៥១ម៉ែត្រការ៉េ និងចាក់បេតុងមុខអាគារ ទំហំ ២០៦ម៉ែត្រការ៉េ ក្នុងបរិវេណមន្ទីរ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្នុងឆ្នាំ២០២៥

៣.ការងារជួសជុលចិញ្ចើមផ្លូវសងខាង (DBST)ប្រវែង ២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំណាត់ផ្លូវជាតិលេខ២ ដោយចាក់កៅស៊ូពីរជាន់ គុណ២ខាង(ស្មើនិង១០ម៉ែត្រ)ចាប់ពីគ.ម៧៨+៧៧០ ដល់គ.ម៧៩+០២០ ស្ថិតក្នុងក្រុង ដូនកែវ ខេត្តតាកែវ ក្នុងឆ្នាំ២០២៥

  របស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត។

ព័ត៌មានទាក់ទង