លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថ្ងៃចន្ទ ៨កេីត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។ នៅសាលប្រជុំអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។