ការចុះកិច្ចសន្យាផ្ទាល់ ដោយធ្វើការចរចាថ្លៃជាមួយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដើម្បីអនុវត្តការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្រខេត្តតាកែវ
នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក
ព.ស.២៥៧០ ត្រូវនឹងថ្ងៃ ១៩ ខែសីហា ឆ្នាំ២០២៦
លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
និងសហការី បានចូលរួមពិនិត្យនិងពិភាក្សា ការចុះកិច្ចសន្យាផ្ទាល់ ដោយធ្វើការចរចារថ្លៃជាមួយ
នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ
ដើម្បីអនុវត្តការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
និងប្រព័ន្ធលូក្នុងភូមិសាស្ត្រខេត្តតាកែវ ចំនួន០៦គម្រោង ជូនរដ្ឋបាលខេត្តតាកែវ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ។
ព័ត៌មានទាក់ទង